ព្រះត្រៃបិដក ភាគ ៦៩

នូវ​សេចក្តី​ប្រកាន់​មាំ​ព្រោះ​ការ​វង្វេង​ខ្លាំង ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ នូវ​សេចក្តី​ប្រកាន់​មាំ​ដោយ​សេចក្តី​អាល័យ​ដោយ​ការពិចារណា​ឃើញថា​ទោស នូវ​ការ​មិន​ពិចារណា​ ព្រោះ​ការ​ឃើញ​ដោយ​ការពិចារណា នូវ​សេចក្តី​ប្រកាន់​មាំ ព្រោះ​កិលេស​ជា​គ្រឿង​ប្រកប​ ដោយ​ការពិចារណា ឃើញ​នូវ​ធម៌​ជា​គ្រឿង​បើក​ (គោត្រភូ​ញ្ញាណ​) នូវ​ពួក​កិលេស​ដែល​តាំងនៅ​ក្នុង​ទី​តែមួយ​ជាមួយនឹង​ទិដ្ឋិ​ ដោយ​សោតាបត្តិ​មគ្គ នូវ​ពួក​កិលេស​ដ៏​គ្រោតគ្រាត ដោយ​សកទាគាមិមគ្គ នូវ​ពួក​កិលេស​ដ៏​ល្អិត​ដោយ​អនាគាមិមគ្គ​ នូវ​ពួក​កិលេស​ទាំងអស់ ដោយ​អរហត្តមគ្គ នូវ​សីល​ដោយ​អត្ថ​ថា​សង្រួម​នូវ​សីល ដោយ​អត្ថ​ថា​មិន​ប្រព្រឹត្ត​កន្លង។
 [៩០​] សីល ៥ គឺ ការ​លះបង់​បាណាតិបាត​ ឈ្មោះថា​សីល ១ ការ​វៀរ​ឈ្មោះថា​សីល ១ ចេតនា ឈ្មោះថា​សីល ១ សេចក្តី​សង្រួម​ឈ្មោះថា​សីល ១ ការ​មិន​ប្រព្រឹត្ត​កន្លង ឈ្មោះថា​សីល ១ ពួក​សីល​មាន​សភាព​យ៉ាងនេះ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​មិន​ក្តៅក្រហាយ​ចិត្ត​ ប្រព្រឹត្តទៅ​ដើម្បី​បាមោជ្ជៈ ប្រព្រឹត្តទៅ​ដើម្បី​បីតិ ប្រព្រឹត្ត​ទៅ​ដើម្បី​បស្ស​ទ្ធិ​ ប្រព្រឹត្តទៅ​ដើម្បី​សោមនស្ស ប្រព្រឹត្តទៅ​ដើម្បី​សេព ប្រព្រឹត្តទៅ​ដើម្បី​ភាវនា​ ប្រព្រឹត្តទៅ​ដើម្បី​ធ្វើឲ្យ​ច្រើន ប្រព្រឹត្តទៅ​ដើម្បី​អលង្ការ ប្រព្រឹត្តទៅ​ដើម្បី​បរិក្ខារ​ ប្រព្រឹត្តទៅ​ដើម្បី​បរិវារ ប្រព្រឹត្តទៅ​ដើម្បី​បំពេញ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​នឿយណាយ​ដោយ​ចំណែក​មួយ​ ដើម្បី​ប្រាសចាក​រាគៈ ដើម្បី​និរោធ ដើម្បី​ស្ងប់ស្ងាត់ ដើម្បី​អភិញ្ញា ដើម្បី​ត្រាស់​ដឹង​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637358855891809379
ទៅកាន់ទំព័រ៖