ព្រះត្រៃបិដក ភាគ ៦៩
[៩១] សីល ៥ គឺការលះបង់នូវបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារ មុសាវាទ បិសុណវាចា ផរុសវាចា សម្ផប្បលាបៈ អភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ នូវកាមច្ឆន្ទៈដោយនេក្ខម្មៈ នូវព្យាបាទដោយអព្យាបាទ នូវថីនមិទ្ធៈដោយអាលោកសញ្ញា នូវឧទ្ធច្ចៈដោយការមិនរាយមាយ នូវវិចិកិច្ឆាដោយការកំណត់នូវធម៌ នូវអវិជ្ជាដោយញាណ នូវអរតិដោយបាមោជ្ជៈ នូវនីវរណៈទាំងឡាយដោយបឋមជ្ឈាន នូវវិតក្កៈ វិចារៈ ដោយទុតិយជ្ឈាន នូវបីតិដោយតតិយជ្ឈាន នូវសុខ និងទុក្ខដោយចតុត្ថជ្ឈាន នូវរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញាដោយអាកាសានញ្ចាយតនសមាបត្តិ នូវអាកាសានញ្ចាយតនសញ្ញាដោយវិញ្ញាណញ្ចាយតនសមាបត្តិ នូវសេចក្តីសំគាល់ក្នុងវិញ្ញាណញ្ចាយតនៈ ដោយអាកិញ្ចញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ក្នុងអាកិញ្ចញ្ញាយតនៈដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ នូវសេចក្តីសំគាល់ថាទៀង ដោយការពិចារណាឃើញថាមិនទៀង នូវសេចក្តីសំគាល់ថាសុខ ដោយការពិចារណាឃើញថាជាទុក្ខ នូវសេចក្តីសំគាល់ថាខ្លួន ដោយការពិចាណាឃើញថាមិនមែនខ្លួន នូវសេចក្តីត្រេកត្រអាលដោយការពិចារណាឃើញថាគួរនឿយណាយ នូវរាគៈដោយការពិចារណាឃើញថាប្រាសចាករាគៈ នូវការកើតឡើងដោយការពិចារណាឃើញថារលត់ទៅ
ID: 637358856553614338
ទៅកាន់ទំព័រ៖