ព្រះត្រៃបិដក ភាគ ៦៩
នូវសេចក្តីប្រកាន់ដោយការពិចារណាឃើញថាគួររលាស់ចោល នូវសេចក្តីសំគាល់ថារឹងប៉ឹង ដោយការពិចារណាឃើញថាអស់ទៅ នូវការប្រមូលមក ដោយការពិចារណាឃើញថាសូន្យទៅ នូវសេចក្តីសំគាល់ថាឋិតថេរដោយការពិចារណាឃើញថាប្រែប្រួល នូវគ្រឿងចំណាំ ដោយការពិចារណាឃើញថាមិនមានគ្រឿងចំណាំ នូវសេចក្ដីប្រាថ្នាដោយការពិចារណាឃើញថាមិនគួរប្រាថ្នា នូវការប្រកាន់មាំដោយការពិចារណាឃើញថាសូន្យ នូវសេចក្តីប្រកាន់មាំ និងសេចក្តីប្រកាន់ស្អិតថាមានខ្លឹមសារដោយអធិប្បញ្ញា និងធម្មវិបស្សនា នូវសេចក្តីប្រកាន់មាំ ព្រោះសេចក្តីវង្វេងខ្លាំង ដោយយថាភូតញ្ញាណទស្សនៈ នូវសេចក្តីប្រកាន់មាំព្រោះអាល័យ ដោយការពិចារណាឃើញថាជាទោស នូវការមិនពិចារណាដោយការឃើញដោយការពិចារណា នូវសេចក្តីប្រកាន់មាំព្រោះកិលេសជាគ្រឿងប្រកបទុក ដោយការពិចារណាឃើញ នូវធម៌ជាគ្រឿងបើក (គោត្រភូញាណ) នូវពួកកិលេសដែលតាំងនៅក្នុងទីតែមួយជាមួយនឹងទិដ្ឋិ ដោយសោតាបត្តិមគ្គ នូវកិលេសដ៏គ្រោតគ្រាត ដោយសកទាគាមិមគ្គ នូវពួកកិលេសដ៏ល្អិត ដោយអនាគាមិមគ្គ នូវកិលេសទាំងអស់ដោយអរហត្តមគ្គ ឈ្មោះថាសីល ១ ការវៀរបង់ ឈ្មោះថាសីល ១
ID: 637361180537296704
ទៅកាន់ទំព័រ៖