ព្រះត្រៃបិដក ភាគ ៦៩

សមាធិ ៥ គឺ​ការផ្សាយ​នៃ​បីតិ ១ ការផ្សាយ​នៃ​សេចក្តី​សុខ ១ ការផ្សាយ​នៃ​ចិត្ត​ ១ ការផ្សាយ​នៃ​ពន្លឺ ១ ការកំណត់​នូវ​ការពិចារណា ១។ សមាធិ ៦ គឺ​ចិត្តជា​ឯកគ្គតា​ ដោយអំណាច​ពុទ្ធានុស្សតិ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ចិត្តជា​ឯកគ្គតា​ ដោយ​អំ​ណាច​ធម្មា​នុស្ស​តិ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ចិត្តជា​ឯកគ្គតា ដោយអំណាច​នៃ​សង្ឃានុស្សតិ​ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ចិត្តជា​ឯកគ្គតា ដោយអំណាច​នៃ​សីលានុស្សតិ​ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ចិត្តជា​ឯកគ្គតា ដោយអំណាច​នៃ​ចា​គា​នុស្ស​តិ​ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ចិត្តជា​ឯកគ្គតា ដោយអំណាច​នៃ​ទេ​វតានុស្ស​តិ ឈ្មោះថា​អវិក្ខេប​សមាធិ​ ១។ សមាធិ ៧ គឺ​ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​សមាធិ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​ការ​ចូលកាន់​សមាធិ​ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​ការតាំងនៅ​ក្នុង​សមាធិ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​ការ​ចេញ​ចាក​សមាធិ​ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​សេចក្តី​ស្រួល​ក្នុង​សមាធិ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​អារម្មណ៍​នៃ​សមាធិ​ ១ ភាព​នៃ​សេចក្តី​ឈ្លាសវៃ​ក្នុង​ការ​ប្រមូល​មក​នូវ​សមាធិ ១។ សមាធិ ៨ គឺ​ចិត្តជា​ឯកគ្គតា​ ដោយអំណាច​នៃ​បឋវីកសិណ ឈ្មោះថា​អវិក្ខេប​សមាធិ ១ ដោយអំណាច​នៃ​អាបោកសិណ ១។បេ។ ដោយអំណាច​នៃ​តេជោកសិណ​ ១ ដោយអំណាច​នៃ​វាយោកសិណ ១
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637361181508828473
ទៅកាន់ទំព័រ៖