ព្រះត្រៃបិដក ភាគ ៦៩
ដោយអំណាចនៃនីលកសិណ ១ ដោយអំណាចនៃបីតកសិណ ១ ដោយអំណាចនៃលោហិតកសិណ ១ ចិត្តជាឯកគ្គតា ដោយអំណាចនៃឱទាតកសិណ ឈ្មោះថាអវិក្ខេបសមាធិ ១។ សមាធិ ៩ គឺរូបាវចរសមាធិជាន់ទាប ១ ជាន់កណ្តាល ១ ជាន់ខ្ពស់ ១ អរូបាវចរសមាធិជាន់ទាប ១ ជាន់កណ្តាល ១ ជាន់ខ្ពស់ ១ សុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១។ សមាធិ ១០ គឺចិត្តជាឯកគ្គតាដោយអំណាចនៃឧទ្ធុមាតកសញ្ញា ឈ្មោះថាអវិក្ខេបសមាធិ ១ ដោយអំណាចនៃវិនីលកសញ្ញា ១។បេ។ ដោយអំណាចវិបុព្វកសញ្ញា ១ ដោយអំណាចវិច្ឆិទ្ទកសញ្ញា ១ ដោយអំណាចវិក្ខាយិតកសញ្ញា ១ ដោយអំណាចវិក្ខិត្តកសញ្ញា ១ ដោយអំណាចហតវិក្ខាយិតកសញ្ញា ១ ដោយអំណាចលោហិតកសញ្ញា ១ ដោយអំណាចបុលុវកសញ្ញា ១ ចិត្តជាឯកគ្គតាដោយអំណាចអដ្ឋិកសញ្ញា ឈ្មោះថាអវិក្ខេបសមាធិ ១ នេះសមាធិ ៥៥។
[៩៣] ម្យ៉ាងទៀត អត្ថក្នុងសមាធិ នៃសមាធិ មាន ២៥ គឺសមាធិ ដោយអត្ថថាកំណត់ ១ សមាធិដោយអត្ថថាជាបរិវារ ១ សមាធិដោយអត្ថថាពេញលេញ ១ សមាធិដោយអត្ថថាមានអារម្មណ៍តែមួយ ១
ID: 637361181853873109
ទៅកាន់ទំព័រ៖