ព្រះត្រៃបិដក ភាគ ៦៩

សមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ ១ សមាធិ​ដោយ​អត្ថ​ថា​មិន​ប្រាសចាក​ខ្លឹមសារ​ ១ សមាធិ​ដោយ​អត្ថ​ថា​មិន​ល្អក់ ១ សមាធិ​ដោយ​អត្ថ​ថា​មិន​ញាប់ញ័រ ១ សមាធិ ដោយ​អត្ថ​ថា​ផុត​ស្រឡះ​ ១ ភាព​នៃ​ចិត្ត​តាំងនៅ​ដោយអំណាច​នៃ​ការតាំងនៅ​ក្នុង​អារម្មណ៍​តែមួយ​(១) ឈ្មោះថា​សមាធិ​ ១ សភាវៈ​ដែល​ស្វែងរក​នូវ​ការ​ស្ងប់​ ​; ឈ្មោះថា​សមាធិ ១ សភាវៈ​ដែល​មិន​ស្វែងរក​នូវ​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​ស្វែងរក​នូវ​ការ​ស្ងប់ ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​មិន​ស្វែងរក​នូវ​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១ សភាវៈ​ដែល​កាន់​យក​នូវ​ការ​ស្ងប់ ឈ្មោះថា​សមាធិ ១ សភាវៈ​ដែល​មិន​កាន់​យក​នូវ​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​កាន់​យក​នូវ​ការ​ស្ងប់​ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​មិន​កាន់​យក​នូវ​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១ សភាវៈ​ដែល​ដើរទៅ​កាន់ការ​ស្ងប់ ឈ្មោះថា​សមាធិ ១ សភាវៈ​ដែល​មិន​ដើរទៅ​កាន់​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​ដែល​ដើរទៅ​កាន់ការ​ស្ងប់ ឈ្មោះថា​សមាធិ ១ ភាព​នៃ​ធម៌​ដែល​មិន​ដើរទៅ​កាន់​ធម៌​ប្រាសចាក​ការ​ស្ងប់​ ឈ្មោះថា​សមាធិ ១
(១) នេះ មិនមែន​ជា​អត្ថ​របស់​សមាធិ​ទេ។ អដ្ឋកថា។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637361182254394181
ទៅកាន់ទំព័រ៖