ព្រះត្រៃបិដក ភាគ ៦៩

អវិជ្ជា​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​សង្ខារ​ទាំងឡាយ​ អស់​អតីតកាល​ផង អវិជ្ជា​ជាទី​តាំង​នៃ​ការ​កើតឡើង​ផង ជាទី​តាំង​នៃ​ការប្រព្រឹត្ត​ទៅ​ផង ជាទី​តាំង​នៃ​និមិត្ត​ផង​ ជាទី​តាំង​នៃ​ជារ​ប្រមូល​ផង ជាទី​តាំង​នៃ​ការ​ប្រកប​ព្រម​ផង ជាទី​តាំង​នៃ​កង្វល់​ផង ជាទី​តាំង​នៃ​ការប្រជុំ​កើត​ផង​ ជាទី​តាំង​នៃ​ហេតុ​ផង ជាទី​តាំង​នៃ​បច្ច័យ​ផង របស់​សង្ខារ​ទាំងឡាយ អស់​អនាគតកាល​ផង នេះ​អវិជ្ជា​ជា​បច្ច័យ​ ដោយ​អាការ ៩ យ៉ាង សង្ខារ​ទាំងឡាយ​កើត​ឡើង​ព្រោះ​បច្ច័យ​ ធម៌​ទាំងពីរ​នុ៎ះ កើតឡើង​ព្រោះ​បច្ច័យ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ សង្ខារ​ទាំងឡាយ​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​វិញ្ញាណ។បេ។ វិញ្ញាណ​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​នាមរូប នាមរូប ជាទី​តាំង​នៃ​ការ​កើតឡើង​របស់អាយ​តនៈ​ប្រាំមួយ​ អាយតនៈ​ប្រាំមួយ​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​ផស្សៈ ផស្សៈ​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​វេទនា​ វេទនា​ជាទី​តាំង​នៃ​កើតឡើង​របស់​តណ្ហា តណ្ហា​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​ឧបាទាន​ ឧបាទាន​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​ភព ភព​ជាទី​តាំង​នៃ​ការ​កើតឡើង​របស់​ជាតិ ជាតិ​ជាទី​តាំង​នៃ​ការ​កើតឡើង​ផង​ ជាទី​តាំង​នៃ​ការប្រព្រឹត្ត​ទៅ​ផង ជាទី​តាំង​នៃ​និមិត្ត​ផង ជាទី​តាំង​នៃ​ការ​ប្រមូល​ផង​ ជាទី​តាំង​នៃ​ការ​ប្រកប​ព្រម​ផង ជាទី​តាំង​នៃ​កង្វល់​ផង ជាទី​តាំង​នៃ​ការប្រជុំ​កើត​ផង​ ជាទី​តាំង​នៃ​ហេតុ​ផង ជាទី​តាំង​នៃ​បច្ច័យ​ផង របស់​ជរា និង​មរណៈ
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637361183017305487
ទៅកាន់ទំព័រ៖