ព្រះត្រៃបិដក ភាគ ៦៩

នេះ​ជាតិ​ជា​បច្ច័យ​ដោយ​អាការ ៩ យ៉ាង ជរា និង​មរណៈ កើតឡើង​ព្រោះ​បច្ច័យ​ ធម៌​ទាំងឡាយ​ពីរ​នុ៎ះ កើតឡើង​ព្រោះ​បច្ច័យ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ ជាតិ​ជាទី​តាំង​នៃ​ការ​កើតឡើង​ផង ជាទី​តាំង​នៃ​ការប្រព្រឹត្ត​ទៅ​ផង​ ជាទី​តាំង​នៃ​និមិត្ត​ផង ជាទី​តាំង​នៃ​ការ​ប្រមូល​ផង ជាទី​តាំង​នៃ​ការ​ប្រកប​ព្រម​ផង ជាទី​តាំង​នៃ​កង្វល់​ផង​ ជាទី​តាំង​នៃ​ការប្រជុំ​កើត​ផង ជាទី​តាំង​នៃ​ហេតុ​ផង ជាទី​តាំង​នៃ​បច្ច័យ​ផង របស់​ជរា និង​មរណៈ​ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង នេះ​ជាតិ​ជា​បច្ច័យ​ដោយ​អាការ ៩ យ៉ាង ជរា និង​មរណៈ កើតឡើង​ព្រោះ​បច្ច័យ​ ធម៌​ទាំងពីរ​នុ៎ះ កើតឡើង​ព្រោះ​បច្ច័យ ហេតុ​នោះ បញ្ញា ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ។
 [៩៥​] អវិជ្ជា​ជាហេតុ​ សង្ខារ​ទាំងឡាយ​កើតឡើង​ព្រោះ​ហេតុ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​ហេតុ ហេតុ​នោះ​ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ អវិជ្ជា​ជាហេតុ សង្ខារ​ទាំងឡាយ​ កើតឡើង​ព្រោះ​ហេតុ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​ហេតុ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង​ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ សង្ខារ​ទាំងឡាយ​ជាហេតុ​ វិញ្ញាណ​កើតឡើង​ព្រោះ​ហេតុ វិញ្ញាណ​ជាហេតុ
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 637361183336721888
ទៅកាន់ទំព័រ៖