ព្រះត្រៃបិដក ភាគ ៦៩
នាម និងរូបកើតឡើងព្រោះហេតុ នាម និងរូបជាហេតុ អាយតនៈប្រាំមួយកើតឡើងព្រោះហេតុ អាយតនៈប្រាំមួយជាហេតុ ផស្សៈកើតឡើងព្រោះហេតុ ផស្សៈជាហេតុ វេទនាកើតឡើងព្រោះហេតុ វេទនាជាហេតុ តណ្ហាកើតឡើងព្រោះហេតុ តណ្ហាជាហេតុ ឧបាទានកើតឡើងព្រោះហេតុ ឧបាទានជាហេតុ ភពកើតឡើងព្រោះហេតុ ភពជាហេតុ ជាតិកើតឡើងព្រោះហេតុ ជាតិជាហេតុ ជរា និងមរណៈ កើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាហេតុ ជរា និងមរណៈកើតឡើងព្រោះហេតុ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះហេតុ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។
[៩៦] អវិជ្ជាជាគ្រឿងអាស្រ័យ សង្ខារកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ អវិជ្ជាជាគ្រឿងអាស្រ័យ សង្ខារកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ អស់អតីតកាលផង អស់អនាគតកាលផង
ID: 637361183719114737
ទៅកាន់ទំព័រ៖