ព្រះត្រៃបិដក ភាគ ៦៩
ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ សង្ខារជាគ្រឿងអាស្រ័យ វិញ្ញាណកើតឡើង ព្រោះគ្រឿងអាស្រ័យ វិញ្ញាណជាគ្រឿងអាស្រ័យ នាម និងរូបកើតឡើង ព្រោះគ្រឿងអាស្រ័យ នាម និងរូបជាគ្រឿងអាស្រ័យ អាយតនៈប្រាំមួយកើតឡើង ព្រោះគ្រឿងអាស្រ័យ អាយតនៈប្រាំមួយជាគ្រឿងអាស្រ័យ ផស្សៈកើតឡើងព្រោះគ្រឿងអាស្រ័យ ផស្សៈជាគ្រឿងអាស្រ័យ វេទានាកើតឡើងព្រោះគ្រឿងអាស្រ័យ វេទនាជាគ្រឿងអាស្រ័យ តណ្ហាកើតឡើង ព្រោះគ្រឿងអាស្រ័យ តណ្ហាជាគ្រឿងអាស្រ័យ ឧបាទានកើតឡើងព្រោះគ្រឿងអាស្រ័យ ឧបាទានជាគ្រឿងអាស្រ័យ ភពកើតឡើង ព្រោះគ្រឿងអាស្រ័យ ភពជាគ្រឿងអាស្រ័យ ជាតិកើតឡើងព្រោះគ្រឿងអាស្រ័យ ជាតិជាគ្រឿងអាស្រ័យ ជរា និងមរណៈកើតឡើង ព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើង ព្រោះគ្រឿងអាស្រ័យ ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ ជាតិជាគ្រឿងអាស្រ័យ ជរា និងមរណៈកើតឡើងព្រោះគ្រឿងអាស្រ័យ ធម៌ទាំងពីរនុ៎ះ សុទ្ធតែកើតឡើងព្រោះគ្រឿងអាស្រ័យ អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការកំណត់នូវបច្ច័យ ឈ្មោះថាធម្មដ្ឋិតិញ្ញាណ។
ID: 637361184026811195
ទៅកាន់ទំព័រ៖