ព្រះត្រៃបិដក ភាគ ៦៩

 [៩៧​] អវិជ្ជា​ជា​បច្ច័យ សង្ខារ​ទាំងឡាយ​ កើតឡើង​ព្រោះ​បច្ច័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​បច្ច័យ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ អវិជ្ជា​ជា​បច្ច័យ សង្ខារ​កើតឡើង​ព្រោះ​បច្ច័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​បច្ច័យ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ សង្ខារ​ជា​បច្ច័យ​ វិញ្ញាណ​កើតឡើង​ព្រោះ​បច្ច័យ វិញ្ញាណ​ជា​បច្ច័យ នាម​ និង​រូប​កើតឡើង​ព្រោះ​បច្ច័យ នាម​ និង​រូប​ជា​បច្ច័យ អាយតនៈ​ប្រាំមួយ​កើតឡើង​ព្រោះ​បច្ច័យ​អាយតនៈ​ប្រាំមួយ​ជា​បច្ច័យ​ ផស្សៈ​កើតឡើង​ព្រោះ​បច្ច័យ ផស្សៈ​ជា​បច្ច័យ​ វេទនា​កើត​ឡើង​ព្រោះ​បច្ច័យ វេទនា​ជា​បច្ច័យ តណ្ហា​កើតឡើង​ព្រោះ​បច្ច័យ តណ្ហា​ជា​បច្ច័យ​ ឧបាទាន​កើតឡើង​ព្រោះ​បច្ច័យ ឧបាទាន​ជា​បច្ច័យ ភព​កើតឡើង​ព្រោះ​បច្ច័យ ភព​ជា​បច្ច័យ ជាតិ​កើត​ឡើង​ព្រោះ​បច្ច័យ ជាតិ​ជា​បច្ច័យ ជរា​ និង​មរណៈ​កើតឡើង​ព្រោះ​បច្ច័យ ធម៌​ទាំងពីរ​នុ៎ះ សុទ្ធតែ​កើតឡើង​ព្រោះ​បច្ច័យ ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ​ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ ជាតិ​ជា​បច្ច័យ ជរា​ និង​មរណៈ​កើតឡើង​ព្រោះ​បច្ច័យ ធម៌​ទាំងពីរ​នុ៎ះ​ សុទ្ធតែ​កើតឡើង​ព្រោះ​បច្ច័យ អស់​អតីតកាល​ផង អស់​អនាគតកាល​ផង ហេតុ​នោះ បញ្ញា​ក្នុង​ការកំណត់​នូវ​បច្ច័យ ឈ្មោះថា​ធម្ម​ដ្ឋិ​តិញ្ញាណ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637361184651579191
ទៅកាន់ទំព័រ៖