ព្រះត្រៃបិដក ភាគ ៦៩

ត្រូវ​ដឹង​ច្បាស់ វិញ្ញាណ​ធាតុ ត្រូវ​ដឹង​ច្បាស់ បឋវីកសិណ ត្រូវ​ដឹង​ច្បាស់​ អាបោកសិណ ត្រូវ​ដឹង​ច្បាស់ តេជោកសិណ ត្រូវ​ដឹង​ច្បាស់ វាយោកសិណ ត្រូវ​ដឹង​ច្បាស់​ នីល​កសិណ ត្រូវ​ដឹង​ច្បាស់ បីត​កសិណ ត្រូវ​ដឹង​ច្បាស់ លោហិត​កសិណ ត្រូវ​ដឹង​ច្បាស់ ឱទា​តកសិណ ត្រូវ​ដឹង​ច្បាស់ អាកាសកសិណ ត្រូវ​ដឹង​ច្បាស់​ វិញ្ញាណ​កសិណ ត្រូវ​ដឹង​ច្បាស់។
 [៦] សក់ បុគ្គល​ត្រូវ​ដឹង​ច្បាស់​ រោម ត្រូវ​ដឹង​ច្បាស់ ក្រចក ត្រូវ​ដឹង​ច្បាស់ ធ្មេញ ត្រូវ​ដឹង​ច្បាស់ ស្បែក ត្រូវ​ដឹង​ច្បាស់​ សាច់ ត្រូវ​ដឹង​ច្បាស់ សរសៃ ត្រូវ​ដឹង​ច្បាស់ ឆ្អឹង ត្រូវ​ដឹង​ច្បាស់ ខួរ​ក្នុង​ឆ្អឹង ត្រូវ​ដឹង​ច្បាស់​ តម្រង​បស្សាវៈ ត្រូវ​ដឹង​ច្បាស់ បេះដូង ត្រូវ​ដឹង​ច្បាស់ ថ្លើម ត្រូវ​ដឹង​ច្បាស់ វាវ ត្រូវ​ដឹង​ច្បាស់​ ក្រពះ ត្រូវ​ដឹង​ច្បាស់ សួត ត្រូវ​ដឹង​ច្បាស់ ពោះវៀនធំ ត្រូវ​ដឹង​ច្បាស់ ពោះវៀនតូច ត្រូវ​ដឹង​ច្បាស់​ អាហារ​ថ្មី ត្រូវ​ដឹង​ច្បាស់ អាហារ​ចាស់ ត្រូវ​ដឹង​ច្បាស់ ប្រមាត់ ត្រូវ​ដឹង​ច្បាស់​ ស្លេស្ម ត្រូវ​ដឹង​ច្បាស់ ខ្ទុះ ត្រូវ​ដឹង​ច្បាស់ ឈាម ត្រូវ​ដឹង​ច្បាស់ ញើស ត្រូវ​ដឹង​ច្បាស់​
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637358688937136702
ទៅកាន់ទំព័រ៖