ព្រះត្រៃបិដក ភាគ ៦៩

ដោយ​អត្ថ​ថា​អស់​ទៅ ឈ្មោះថា​ទុក្ខ ដោយ​អត្ថ​ថា​គួរខ្លាច ឈ្មោះថា​អនត្តា​ ដោយ​អត្ថ​ថា​មិន​មាន​ខ្លឹម ហេតុ​នោះ បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ​ វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា និង​មរណៈ ជា​អតីត អនាគត បច្ចុប្បន្ន​ ឈ្មោះថា​មិន​ទៀង ដោយ​អត្ថ​ថា​អស់​ទៅ ឈ្មោះថា​ទុក្ខ ដោយ​អត្ថ​ថា​គួរខ្លាច ឈ្មោះថា​មិនមែន​ខ្លួន​ ដោយ​អត្ថ​ថា​មិន​មាន​ខ្លឹម ហេតុ​នោះ បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ។
 [១០១​] រូប​ជា​អតីត អនាគត​ បច្ចុប្បន្ន ឈ្មោះថា​មិន​ទៀង ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ មានការ​អស់​ទៅជាធម្មតា​ សូន្យ​ទៅជាធម្មតា ប្រាសចាក​តម្រេក​ជា​ធម្មតា រលត់​ទៅជាធម្មតា ហេតុ​នោះ បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក​ ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ វេទនា សញ្ញា សង្ខារ វិញ្ញាណ ចក្ខុ។បេ។ ជរា និង​មរណៈ ជា​អតីត​ អនាគត បច្ចុប្បន្ន ឈ្មោះថា​មិន​ទៀង ត្រូវ​បច្ច័យ​តាក់តែង កើតឡើង​ព្រោះ​គ្រឿង​អាស្រ័យ​ មានការ​អស់​ទៅជាធម្មតា សូន្យ​ទៅជាធម្មតា ប្រាសចាក​តម្រេក​ជា​ធម្មតា រលត់​ទៅជាធម្មតា​ ហេតុ​នោះ បញ្ញា​ក្នុង​ការបំព្រួញ​ហើយ​កំណត់ទុក ឈ្មោះ​ថា​សម្ម​សន​ញ្ញាណ។
 [១០២​] ជរា និង​មរណៈ​មាន ព្រោះ​ជាតិ​ជា​បច្ច័យ​ កាល​ជាតិ​មិន​មាន
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637361208521077142
ទៅកាន់ទំព័រ៖