ព្រះត្រៃបិដក ភាគ ៦៩
ជរា និងមរណៈ ក៏មិនមាន ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ជរានិងមរណៈមាន ព្រោះជាតិជាបច្ច័យ កាលបើជាតិមិនមាន ជរា និងមរណៈក៏មិនមាន អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ជាតិមាន ព្រោះភពជាបច្ច័យ កាលបើភពមិនមាន។បេ។ ភពមាន ព្រោះឧបាទានជាបច្ច័យ កាលបើឧបាទានមិនមាន ភពក៏មិនមាន ឧបាទានមាន ព្រោះតណ្ហាជាបច្ច័យ កាលបើតណ្ហាមិនមាន ឧបាទានក៏មិនមាន តណ្ហាមាន ព្រោះវេទនាជាបច្ច័យ កាលបើវេទនាមិនមាន តណ្ហាក៏មិនមាន វេទនាមាន ព្រោះផស្សៈជាបច្ច័យ កាលបើផស្សៈមិនមាន វេទនាក៏មិនមាន ផស្សៈមាន ព្រោះអាយតនៈ ៦ ជាបច្ច័យ កាលបើអាយតនៈ ៦ មិនមាន ផស្សៈក៏មិនមាន អាយតនៈ ៦ មាន ព្រោះនាម និងរូបជាបច្ច័យ កាលបើនាម និងរូបមិនមាន អាយតនៈ ៦ ក៏មិនមាន នាម និងរូបមាន ព្រោះវិញ្ញាណជាបច្ច័យ កាលបើវិញ្ញាណមិនមាន នាម និងរូបក៏មិនមាន វិញ្ញាណមាន ព្រោះសង្ខារជាបច្ច័យ កាលបើសង្ខារមិនមាន វិញ្ញាណក៏មិនមាន សង្ខារមាន ព្រោះអវិជ្ជាជាបច្ច័យ កាលបើអវិជ្ជាមិនមាន សង្ខារក៏មិនមាន ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ
ID: 637361208826741253
ទៅកាន់ទំព័រ៖