ព្រះត្រៃបិដក ភាគ ៦៩
សង្ខារមាន ព្រោះអវិជ្ជាជាបច្ច័យ កាលបើអវិជ្ជាមិនមាន សង្ខារក៏មិនមាន អស់អតីតកាលផង អស់អនាគតកាលផង ហេតុនោះ បញ្ញាក្នុងការបំព្រួញហើយកំណត់ទុក ឈ្មោះថាសម្មសនញ្ញាណ ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការបំព្រួញហើយកំណត់ទុកនូវពួកធម៌ជាអតីត អនាគត បច្ចុប្បន្ន ឈ្មោះថាសម្មសនញ្ញាណ ។
[១០៣] បញ្ញាក្នុងការឃើញនូវការប្រែប្រួលនៃពួកធម៌ជាបច្ចុប្បន្ន ឈ្មោះថាឧទយព្វយានុបស្សនាញាណ តើដូចម្តេច។ រូបជាបច្ចុប្បន្នកើតហើយ ការចំរើនឡើងនៃរូបនោះ ជាលក្ខណៈនៃការកើត ការសូន្យទៅជាលក្ខណៈនៃការប្រែប្រួល ឈ្មោះថាអនុបស្សនាញាណ វេទនាកើតហើយ សញ្ញាកើតហើយ សង្ខារកើតហើយ វិញ្ញាណកើតហើយ ចក្ខុកើតហើយ។បេ។ ភពជាបច្ចុប្បន្នកើតហើយ ការចំរើនឡើងនៃភពនោះ ជាលក្ខណៈនៃការកើត ការសូន្យទៅ ជាលក្ខណៈនៃការប្រែប្រួល ឈ្មោះថាអនុបស្សនាញាណ។
[១០៤] បុគ្គលការឃើញនូវការចម្រើនឡើងនៃបញ្ចក្ខន្ធ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន កាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ តើឃើញលក្ខណៈប៉ុន្មាន
ID: 637361209248202141
ទៅកាន់ទំព័រ៖