ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​បញ្ចក្ខន្ធ រមែង​ឃើញ​នូវ​លក្ខណៈ​ ២៥ កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ រមែង​ឃើញ​នូវ​លក្ខណៈ ២៥ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​ការ​សូន្យ​ទៅ​ រមែង​ឃើញ​នូវ​លក្ខណៈ ៥០។
 [១០៥​] បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​រូបក្ខន្ធ​ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​ និង​ការ​សូន្យ​ទៅ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទនាខន្ធ​ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​សូន្យ​ទៅ តើ​ឃើញ​លក្ខណៈ​ប៉ុន្មាន។ បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​រូបក្ខន្ធ រមែង​ឃើញ​លក្ខណៈ ៥ កាល​ឃើញ នូវ​ការ​សូន្យ​ទៅ​ រមែង​ឃើញ​លក្ខណៈ ៥ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​សូន្យ​ទៅ រមែង​ឃើញ​លក្ខណៈ ១០ បុគ្គល​កាល​ឃើញ​នូវ​ការ​ចម្រើនឡើង​នៃ​វេទ​នា​ក្ខន្ធ​ សញ្ញាខន្ធ សង្ខារ​ខន្ធ វិញ្ញាណក្ខន្ធ រមែង​ឃើញ​លក្ខណៈ ៥ កាល​ឃើញ​នូវ​ការ​សូន្យ​ទៅ​ រមែង​ឃើញ​លក្ខណៈ ៥ កាល​ឃើញ​នូវ​ការ​ចម្រើនឡើង និង​ការ​សូន្យ​ទៅ រមែង​ឃើញ​លក្ខណៈ ១០។
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 637361209598247430
ទៅកាន់ទំព័រ៖