ព្រះត្រៃបិដក ភាគ ៦៩
[១០៦] បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃអវិជ្ជា ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃតណ្ហា ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃកម្ម ១ ឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃរូប ព្រោះកើតឡើងនៃអាហារ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈនៃការកើត ឈ្មោះថាឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ ១ បុគ្គលកាលឃើញនូវការចម្រើនឡើងនៃរូបក្ខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ។
[១០៧] បុគ្គលកាលឃើញនូវការសូន្យទៅ (នៃរូបក្ខន្ធ) រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូប ព្រោះរលត់ទៅនៃអវិជ្ជា ១ ឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូប ព្រោះរលត់ទៅនៃតណ្ហា ១ ឃើញនូវការសូន្យទៅនៃរូបក្ខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃរូបព្រោះរលត់
ID: 637361209954544026
ទៅកាន់ទំព័រ៖