ព្រះត្រៃបិដក ភាគ ៦៩
[១០៩] បុគ្គលកាលឃើញនូវការសូន្យទៅ (នៃវេទនាខន្ធ) រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃអវិជ្ជា ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃតណ្ហា ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃកម្ម ឃើញនូវការសូន្យទៅនៃវេទនាខន្ធ ដោយអត្ថថារលត់ទៅនៃបច្ច័យថា ការរលត់ទៅនៃវេទនា ព្រោះរលត់ទៅនៃផស្សៈ ១ មួយទៀត បុគ្គលកាលឃើញនូវលក្ខណៈប្រែប្រួល ឈ្មោះថាឃើញនូវការសូន្យទៅនៃវេទនាខន្ធ ១ បុគ្គលកាលឃើញនូវការសូន្យទៅនៃវេទនាខន្ធ រមែងឃើញលក្ខណៈទាំង ៥ នេះ បុគ្គលកាលឃើញនូវការចម្រើនឡើង និងការសូន្យទៅ (នៃវេទនាខន្ធ) រមែងឃើញលក្ខណៈទាំង ១០ នេះឯង។
[១១០] បុគ្គលកាលឃើញនូវការចម្រើនឡើងនៃសញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ រមែងឃើញលក្ខណៈ ៥ តើដូចម្តេច។ បុគ្គលឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃអវិជ្ជា ១ ឃើញនូវការចម្រើនឡើងនៃវិញ្ញាណក្ខន្ធ ដោយអត្ថថាកើតឡើងនៃបច្ច័យថា ការកើតឡើងនៃវិញ្ញាណ ព្រោះកើតឡើងនៃតណ្ហា ១
ID: 637361210701359496
ទៅកាន់ទំព័រ៖