ព្រះត្រៃបិដក ភាគ ៦៩
នឿយណាយ មិនរីករាយ ធុញទ្រាន់ មិនត្រេកអរ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក បុគ្គលកាលពិចារណាឃើញថាមិនទៀង ក៏លះបង់នូវសញ្ញាថាទៀង កាលពិចារណាឃើញថាជាទុក្ខ ក៏លះបង់នូវសញ្ញាថាជាសុខ កាលពិចារណាឃើញថាមិនមែនខ្លួន ក៏លះបង់នូវសញ្ញាថាខ្លួន កាលនឿយណាយ ក៏លះបង់នូវសេចក្តីរីករាយ កាលធុញទ្រាន់ ក៏លះបង់នូវតម្រេក កាលរំលត់ ក៏លះបង់នូវការកើតឡើង កាលរលាស់ចោល ក៏លះបង់នូវសេចក្តីប្រកាន់។
[១១៣] ចិត្ត មានវេទនាជាអារម្មណ៍។បេ។ មានសញ្ញាជាអារម្មណ៍ មានសង្ខារជាអារម្មណ៍ មានវិញ្ញាណជាអារម្មណ៍។បេ។ ចិត្តមានជរា និងមរណៈជាអារម្មណ៍ កើតឡើងហើយបែកធ្លាយទៅវិញ បុគ្គលពិចារណាឃើញនូវការបែកធ្លាយនៃចិត្តនោះ ព្រោះការពិចារណានូវអារម្មណ៍នោះ។ ពាក្យថា ពិចារណាឃើញ តើពិចារណាឃើញដូចម្តេច។ បុគ្គលពិចារណាឃើញថាមិនទៀង មិនមែនពិចារណាឃើញថាទៀងទេ ពិចារណាឃើញថាជាទុក្ខ មិនមែនពិចារណាឃើញថាជាសុខទេ ពិចារណាឃើញថាមិនមែនខ្លួន មិនមែនពិចារណាឃើញថាខ្លួនទេ នឿយណាយ មិនរីករាយ ធុញទ្រាន់ មិនត្រេកអរ រំលត់ មិនឲ្យកើតឡើង រលាស់ចោល មិនកាន់យក បុគ្គលកាលពិចារណាឃើញថាមិនទៀង ក៏លះបង់នូវសញ្ញាថាទៀង កាលពិចារណាឃើញថាជាទុក្ខ
ID: 637361211771341363
ទៅកាន់ទំព័រ៖