ព្រះត្រៃបិដក ភាគ ៦៩

 [១១៥​] បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ ឈ្មោះថា​អាទីនវ​ញ្ញាណ តើ​ដូចម្តេច។ បញ្ញា​ក្នុង​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា ការ​កើតជា​ភ័យ​ ឈ្មោះថា​អាទីនវ​ញ្ញាណ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា​ ការប្រព្រឹត្តិ​ជា​ភ័យ ឈ្មោះថា​អាទីនវ​ញ្ញាណ ថា​និមិត្ត​ជា​ភ័យ។បេ។ បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ថា​ ការ​ប្រមូល​មក ជា​ភ័យ​ថា បដិសន្ធិ​ជា​ភ័យ ថា គតិ​ជា​ភ័យ ថា ការប្រព្រឹត្តិ​ជា​ភ័យ ថា​ការ​កើតជា​ភ័យ​ ថា ជាតិ​ជា​ភ័យ ថា ជរា​ជា​ភ័យ ថា ព្យាធិ​ជា​ភ័យ ថា មរណៈ​ជា​ភ័យ ថា សោក​ជា​ភ័យ ថា ការ​ខ្សឹកខ្សួល​ជា​ភ័យ​ ថា ការ​ចង្អៀតចង្អល់​ចិត្តជា​ភ័យ ឈ្មោះថា​អាទីនវ​ញ្ញាណ។ ញាណ​ក្នុង​សន្តិបទ​ (បទ​ស្ងប់​រម្ងាប់​) ថា​ការ​មិនកើត​ជា​សេចក្តី​ក្សេម​ ញាណ​ក្នុង​សន្តិបទ​ថា ការ​មិន​ប្រព្រឹត្តិ ជា​សេចក្តី​ក្សេម។បេ។ ញាណ​ក្នុង​សន្តិបទ​ថា​ សេចក្តី​មិន​ចង្អៀតចង្អល់​ចិត្ត ជា​សេចក្តី​ក្សេម ញាណ​ក្នុង​សន្តិបទ​ថា ការ​កើតជា​ភ័យ​ ការ​មិនកើត​ឡើង ជា​សេចក្តី​ក្សេម ញាណ​ក្នុង​សន្តិបទ​ថា ការប្រព្រឹត្តិ​ជា​ភ័យ ការ​មិន​ប្រព្រឹត្តិ​ ជា​សេចក្តី​ក្សេម។បេ។ ញាណ ក្នុង​សន្តិបទ​ថា ការ​ចង្អៀតចង្អល់​ចិត្តជា​ភ័យ ការ​មិន​ចង្អៀតចង្អល់​ចិត្ត​ ជា​សេចក្តី​ក្សេម បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា ជា​ភ័យ​ថា ការ​កើត ជា​ទុក្ខ ឈ្មោះថា​អាទីនវ​ញ្ញាណ។បេ។
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637361212717401373
ទៅកាន់ទំព័រ៖