ព្រះត្រៃបិដក ភាគ ៦៩
ប្រកបដោយអាមិសៈ ការមិនកើត មិនប្រកបដោយអាមិសៈ ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិ ប្រកបដោយអាមិសៈ ការមិនប្រព្រឹត្តិ មិនប្រកបដោយអាមិសៈ។បេ។ ញាណក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្ត ប្រកបដោយអាមិសៈ ការមិនចង្អៀតចង្អល់ចិត្ត មិនប្រកបដោយអាមិសៈ។
[១១៨] បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការកើត ជាសង្ខារ ឈ្មោះថាអាទីនវញ្ញាណ។បេ។ បញ្ញាក្នុងការប្រាកដឡើងថាជាភ័យថា ការចង្អៀតចង្អល់ចិត្ត ជាសង្ខារ ឈ្មោះថាអាទីនវញ្ញាណ ញាណក្នុងសន្តិបទថា ការមិនកើត ជានិព្វាន ញាណក្នុងសន្តិបទថា ការមិនប្រព្រឹត្តិ ជានិព្វាន។បេ។ ញាណក្នុងសន្តិបទថា ការមិនចង្អៀតចង្អល់ចិត្ត ជានិព្វាន ញាណក្នុងសន្តិបទថា ការកើត ជាសង្ខារ ការមិនកើត ជានិព្វាន ញាណក្នុងសន្តិបទថា ការប្រព្រឹត្តិ ជាសង្ខារ ការមិនប្រព្រឹត្តិ ជានិព្វាន។បេ។ ញាណក្នុងសន្តិបទថា ការចង្អៀតចង្អល់ចិត្ត ជាសង្ខារ ការមិនចង្អៀតចង្អល់ចិត្ត ជានិព្វាន។
[១១៩] បុគ្គលឃើញនូវការកើត នូវការប្រព្រឹត្តិ នូវនិមិត្ត នូវការប្រមូលមក និងបដិសន្ធិ ថាជាទុក្ខ នេះឈ្មោះថា អាទីនវញ្ញាណ
ID: 637361213529694529
ទៅកាន់ទំព័រ៖