ព្រះត្រៃបិដក ភាគ ៦៩

បុគ្គល​ឃើញ​នូវ​ការ​មិនកើត នូវ​ការ​មិន​ប្រព្រឹត្តិ នូវ​ការ​មិន​មាន​និមិត្ត​ នូវ​ការ​មិន​ប្រមូល​មក និង​ការ​មិន​បដិសន្ធិ ថា​ជា​សុខ នេះ​ឈ្មោះថា​ញាណ​ក្នុង​សន្តិបទ​ អាទីនវ​ញ្ញាណ​នេះ តែង​កើត​ក្នុង​ឋាន ៥ ញាណ​ក្នុង​សន្តិបទ​នេះ តែង​កើត​ក្នុង​ឋាន ៥ បុគ្គល​រមែង​ដឹង​ច្បាស់​នូវ​ញាណ​ទាំង​ ១០​ (នេះឯង​) ភាព​នៃ​បុគ្គល​អ្នក​ឈ្លាសវៃ​ក្នុង​ញាណ​ទាំង​ ២ ទើប​មិន​ញាប់ញ័រ​ក្នុង​ទិ​ដ្ឋិ​ផ្សេង​ៗ។

 ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ប្រាកដ​ឡើង​ថា​ជា​ភ័យ​ ឈ្មោះថា​អាទីនវ​ញ្ញាណ។
 [១២០​] បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច​ ឬការពិចារណា​រក​ឧបាយ ឬក៏​ការ​ព្រងើយកន្តើយ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ តើ​ដូចម្តេច។ បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា​រក​ឧបាយ ឬក៏​ការ​ព្រងើយកន្តើយ​ក្នុង​ការ​កើត​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ បញ្ញា​គឺ​សេចក្តី​ប្រាថ្នា​ដើម្បី​រួច ឬការពិចារណា​រក​ឧបាយ​ ឬក៏​ការ​ព្រងើយកន្តើយ​ក្នុង​ការប្រព្រឹត្តិ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ​ បញ្ញា​គឺ​សេ​ក្តី​ប្រាថ្នា​ដើម្បី​រួច​...ក្នុង​និមិត្ត។បេ។ សេចក្តី​ប្រាថ្នា​ដើម្បី​រួច ... ក្នុង​ការ​ប្រមូល​មក​ សេចក្តី​ប្រាថ្នា​ដើម្បី​រួច​...ក្នុង​បដិសន្ធិ សេចក្តី​ប្រាថ្នា​ដើម្បី​រួច​...ក្នុង​គតិ សេចក្តី​ប្រាថ្នា​ដើម្បី​រួច​...ក្នុង​ការ​វិល​មក​ សេចក្តី​ប្រាថ្នា​ដើម្បី​រួច​...ក្នុង​ការ​កើត សេចក្តី​ប្រាថ្នា​ដើម្បី​រួច ... ក្នុង​ជាតិ
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637361214015694994
ទៅកាន់ទំព័រ៖