ព្រះត្រៃបិដក ភាគ ៦៩
សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងជរា សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងព្យាធិ សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងមរណៈ សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងសេចក្តីសោក សេចក្តីប្រាថ្នាដើម្បីរួច ... ក្នុងការខ្សឹកខ្សួល បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ក្នុងសេចក្តីចង្អៀតចង្អល់ចិត្ត ឈ្មោះថាសង្ខារុបេក្ខាញាណ។
[១២១] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើតជាទុក្ខ ឈ្មោះថា សង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិជាទុក្ខ ឈ្មោះសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា និមិត្ត ជាទុក្ខ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ជាទុក្ខ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើត ជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។
ID: 637361214369646591
ទៅកាន់ទំព័រ៖