ព្រះត្រៃបិដក ភាគ ៦៩
បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្តជាភ័យ ឈ្មោះថាសង្ខារុបេក្ខាញាណ។
[១២២] បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើត ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ប្រកបដោយអាមិសៈ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការកើតជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា ការប្រព្រឹត្តិ ជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ។បេ។ បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយថា សេចក្តីចង្អៀតចង្អល់ចិត្ត ជាសង្ខារ ឈ្មោះថាសង្ខារុបេក្ខាញាណ។
[១២៣] ការកើតឡើង ចាត់ជាសង្ខារ បុគ្គលរំពឹងមើលនូវសង្ខារទាំងឡាយនោះ ឈ្មោះថាសង្ខារុបេក្ខា សង្ខារ និងឧបេក្ខាទាំង ២ នុ៎ះ
ID: 637361214760947726
ទៅកាន់ទំព័រ៖