ព្រះត្រៃបិដក ភាគ ៦៩

ចាត់ជា​សង្ខារ បុគ្គល​រំពឹងមើល នូវ​សង្ខារ​ទាំងឡាយ​នោះ​ ឈ្មោះថា​សង្ខារុបេក្ខា ការប្រព្រឹត្តិ ចាត់ជា​សង្ខារ។បេ។ និមិត្ត ចាត់ជា​សង្ខារ ការ​ប្រមូល​មក​ ចាត់ជា​សង្ខារ បដិសន្ធិ ចាត់ជា​សង្ខារ គតិ ចាត់ជា​សង្ខារ ការ​វិល​មក ចាត់ជា​សង្ខារ ការ​កើត​ ចាត់ជា​សង្ខារ ជាតិ ចាត់ជា​សង្ខារ ជរា ចាត់ជា​សង្ខារ ព្យាធិ ចាត់ជា​សង្ខារ មរណៈ​ ចាត់ជា​សង្ខារ សេចក្តី​សោក ចាត់ជា​សង្ខារ សេចក្តី​ខ្សឹកខ្សួល ចាត់ជា​សង្ខារ​ សេចក្តី​ចង្អៀតចង្អល់​ចិត្ត ចាត់ជា​សង្ខារ បុគ្គល​រំពឹងមើល នូវ​សង្ខារ​ទាំងឡាយ​នោះ​ ឈ្មោះថា​សង្ខារុបេក្ខា សង្ខារ និង​ឧបេក្ខា​ទាំង ២ នុ៎ះ ចាត់ជា​សង្ខារ បុគ្គល​រំពឹងមើល​នូវ​សង្ខារ​ទាំងឡាយ​នោះ​ ឈ្មោះថា​សង្ខារុបេក្ខា។
 [១២៤​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា ដោយ​អាការ ៨ យ៉ាង។ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន​(១) ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​របស់​សេក្ខបុគ្គល​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​របស់​អសេក្ខ​បុគ្គល​ ដោយ​អាការ​ប៉ុន្មាន​យ៉ាង។
(១) បុថុជ្ជន​មាន ២ ពួក​គឺ អន្ធ​បុថុជ្ជន ពួក​១ កល្យាណ​បុថុជ្ជន ពួក​១ ក្នុង​ទីនេះ​ សំដៅយក​កល្យាណ​បុថុជ្ជន។ អដ្ឋកថា។
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637361215249604641
ទៅកាន់ទំព័រ៖