ព្រះត្រៃបិដក ភាគ ៦៩

ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​បុថុជ្ជន ដោយ​អាការ​ ២ យ៉ាង ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​របស់​សេក្ខបុគ្គល​ដោយ​អាការ ៣ យ៉ាង​ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​អសេក្ខ​បុគ្គល ដោយ​អាការ ៣ យ៉ាង។
 [១២៥​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន ដោយ​អាការ ២ យ៉ាង ដូចម្តេច​ខ្លះ។ បុថុជ្ជន​ត្រេកអរ​ចំពោះ​សង្ខារុបេក្ខា​ ឬពិចារណា​ឃើញ​នូវ​សង្ខារុបេក្ខា នេះ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​បុថុជ្ជន​ ដោយ​អាការ ២ យ៉ាង។
 ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​សេក្ខបុគ្គល​ ដោយ​អាការ ៣ យ៉ាង ដូចម្តេច​ខ្លះ។ សេក្ខបុគ្គល ត្រេកអរ​ចំពោះ​សង្ខារុបេក្ខា​ ឬពិចារណា​ឃើញ​នូវ​សង្ខារុបេក្ខា ឬក៏​ចូលកាន់​ផល​សមាបត្តិ ដោយ​ការពិចារណា នេះ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​សេក្ខបុគ្គល​ដោយ​អាការ ៣ យ៉ាង។
 ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​អសេក្ខ​បុគ្គល​ ដោយ​អាការ ៣ យ៉ាង ដូចម្តេច​ខ្លះ។ អសេក្ខ​បុគ្គល ពិចារណា​ឃើញ​នូវ​សង្ខារុបេក្ខា ឬចូល​កាន់​ផល​សមាបត្តិ ដោយ​ការពិចារណា ឬក៏​រំពឹងមើល​នូវ​សង្ខារុបេក្ខា​នោះ​ ហើយ​នៅ​ដោយ​សុញ្ញ​តវិហារធម៌​ក្តី ដោយ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637361215778423282
ទៅកាន់ទំព័រ៖