ព្រះត្រៃបិដក ភាគ ៦៩

អនិមិត្ត​វិហារធម៌​ក្តី ដោយ​អប្ប​ណិ​ហិត​វិហារធម៌​ក្តី នេះ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​អសេក្ខ​បុគ្គល ដោយ​អាការ ៣ យ៉ាង។
 [១២៦​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន​ក្តី របស់​សេក្ខបុគ្គល​ក្តី មាន​ភាព​តែមួយ តើ​ដូចម្តេច។ កាល​បុថុជ្ជន​ត្រេកអរ​ចំពោះ​សង្ខារុបេក្ខា ចិត្តនឹង​សៅហ្មង វិបស្សនា​ភាវនា​ ក៏​មាន​គ្រោះថ្នាក់ ការ​ត្រាស់​ដឹង​ (នូវ​សច្ចធម៌​) ក៏​មាន​សេចក្តី​អន្តរាយ បដិសន្ធិ​តទៅទៀត​ ក៏​មាន​បច្ច័យ កាល​សេក្ខបុគ្គល ត្រេកអរ​ចំពោះ​សង្ខារុបេក្ខា ចិត្តនឹង​សៅហ្មង​ វិបស្សនា​ភាវនា ក៏​មាន​គ្រោះថ្នាក់ ការ​ត្រាស់​ដឹង​នូវ​គុណជាតិ​ដ៏​ខ្ពង់ខ្ពស់​ ក៏​មាន​អន្តរាយ បដិសន្ធិ​តទៅទៀត ក៏​មាន​បច្ច័យ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​បុថុជ្ជន​ក្តី​ របស់​សេក្ខបុគ្គល​ក្តី មាន​ភាព​តែមួយ ដោយ​អត្ថ​ថា​ត្រេកអរ​ចំពោះ យ៉ាងនេះ​ឯង។
 [១២៧​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន របស់​សេក្ខបុគ្គល និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​តែមួយ តើ​ដូចម្តេច។ បុថុជ្ជន​ពិចារណា​ឃើញ​នូវ​សង្ខារុបេក្ខា ថា​មិន​ទៀង​ក្តី ថា​ជា​ទុក្ខ​ក្តី ថា​មិនមែន​ខ្លួន​ក្តី​ សេក្ខបុគ្គល​ពិចារណា​ឃើញ​នូវ​សង្ខារុបេក្ខា ថា​មិន​ទៀង​ក្តី ថា​ជា​ទុក្ខ​ក្តី ថា​មិនមែន​ខ្លួន​ក្តី​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637361216227543902
ទៅកាន់ទំព័រ៖