ព្រះត្រៃបិដក ភាគ ៦៩
អសេក្ខបុគ្គលពិចារណាឃើញនូវសង្ខារុបេក្ខា ថាមិនទៀងក្តី ថាជាទុក្ខក្តី ថាមិនមែនខ្លួនក្តី ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពតែមួយ ដោយអត្ថថាពិចារណាឃើញ យ៉ាងនេះឯង។
[១២៨] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនមានសង្ខារុបេក្ខាជាកុសល សេក្ខបុគ្គលក៏មានសង្ខារុបេក្ខាជាកុសលដែរ ឯអសេក្ខបុគ្គល មានសង្ខារុបេក្ខាជាអព្យាក្រឹត ការបង្អោនចិត្តទៅ ក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថាជាកុសល និងអព្យាក្រឹត យ៉ាងនេះឯង។
[១២៩] ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខា របស់បុថុជ្ជន របស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា តើដូចម្តេច។ បុថុជ្ជនមានសង្ខារុបេក្ខាដែលខ្លួនដឹងច្បាស់ក្នុងកាលខ្លះ មិនដឹងច្បាស់ក្នុងកាលខ្លះ ឯសេក្ខបុគ្គល មានសង្ខារុបេក្ខាដែលខ្លួនដឹងច្បាស់ក្នុងកាលខ្លះ
ID: 637361216677289627
ទៅកាន់ទំព័រ៖