ព្រះត្រៃបិដក ភាគ ៦៩

អសេក្ខ​បុគ្គល​មាន​សង្ខារុបេក្ខា ដែល​ខ្លួន​ដឹង​ច្បាស់​ ដោយ​ចំណែក​មួយ ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា របស់​បុថុជ្ជន របស់​សេក្ខបុគ្គល​ និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​ផ្សេងគ្នា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​ផង ដោយ​អត្ថ​ថា​មិនដឹង​ច្បាស់​ផង​ យ៉ាងនេះ​ឯង។
 [១៣០​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន របស់​សេក្ខបុគ្គល និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​ផ្សេងគ្នា​ តើ​ដូចម្តេច។ បុថុជ្ជន​ឃើញច្បាស់​នូវ​សង្ខារុបេក្ខា ព្រោះ​មិនទាន់​ឆ្អែត សេក្ខបុគ្គល​ក៏​ឃើញច្បាស់​នូវ​សង្ខារុបេក្ខា​ ព្រោះ​មិនទាន់​ឆ្អែត​ដែរ ឯអសេក្ខ​បុគ្គល​ឃើញច្បាស់​នូវ​សង្ខារុបេក្ខា ព្រោះ​ឆ្អែត ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន របស់​សេក្ខបុគ្គល និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​ផ្សេងគ្នា​ ដោយ​អត្ថ​ថា​ឆ្អែត​ផង មិន​ឆ្អែត​ផង យ៉ាងនេះ​ឯង។
 [១៣១​] ការ​បង្អោន​ចិត្ត​ទៅ​ក្នុង​សង្ខារុបេក្ខា​ របស់​បុថុជ្ជន របស់​សេក្ខបុគ្គល និង​របស់​អសេក្ខ​បុគ្គល មាន​ភាព​ផ្សេងគ្នា​ តើ​ដូចម្តេច។ បុថុជ្ជន​ឃើញច្បាស់​នូវ​សង្ខារុបេក្ខា ដើម្បី​លះបង់​នូវ​សញ្ញោជនៈ ៣
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 637361217068590391
ទៅកាន់ទំព័រ៖