ព្រះត្រៃបិដក ភាគ ៦៩
ដោយអប្បណិហិតវិហារធម៌ក្តី ការបង្អោនចិត្តទៅក្នុងសង្ខារុបេក្ខារបស់សេក្ខបុគ្គល និងរបស់អសេក្ខបុគ្គល មានភាពផ្សេងគ្នា ដោយអត្ថថា ជាវិហារសមាបត្តិ យ៉ាងនេះឯង។
[១៣៣] សង្ខារុបេក្ខាប៉ុន្មាន កើតដោយអំណាចសមថៈ សង្ខារុបេក្ខាប៉ុន្មាន កើតដោយអំណាចវិបស្សនា។ សង្ខារុបេក្ខា ៨ កើតដោយអំណាចសមថៈ សង្ខារុបេក្ខា ១០ កើតដោយអំណាចវិបស្សនា។
សង្ខារុបេក្ខា ៨ កើតដោយអំណាចសមថៈ តើដូចម្តេច។ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយចំពោះនីវរណៈទាំងឡាយ ដើម្បីប្រយោជន៍ដល់ការបាននូវបឋមជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះវិតក្កៈ និងវិចារៈ ដើម្បីប្រយោជន៍ដល់ការបាននូវទុតិយជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះបីតិ ដើម្បីប្រយោជន៍ដល់ការបាននូវតតិយជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះសុខ និងទុក្ខ ដើម្បីប្រយោជន៍ដល់ការបាននូវចតុត្ថជ្ឈាន ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះរូបសញ្ញា បដិឃសញ្ញា និងនានត្តសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកាសានញ្ចាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះអាកាសានញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ
ID: 637361217861973883
ទៅកាន់ទំព័រ៖