ព្រះត្រៃបិដក ភាគ ៦៩
ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះវិញ្ញាណញ្ចាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកិញ្ចញ្ញាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ បញ្ញាគឺការពិចារណា និងការព្រងើយកន្តើយ ចំពោះអាកិញ្ចញ្ញាយតនសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ នេះ សង្ខារុបេក្ខា ៨ កើតឡើងដោយអំណាចសមថៈ។
[១៣៤] សង្ខារុបេក្ខា ១០ កើតឡើងដោយអំណាចវិបស្សនា តើដូចម្តេច។ បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់ការបាននូវសោតាបត្តិមគ្គ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយនូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ ការវិលមក ឧបបត្តិ ជាតិ ជរា ព្យាធិ មរណៈ សោក ការខ្សឹកខ្សួល ការចង្អៀតចង្អល់ចិត្ត ដើម្បីប្រយោជន៍ដល់សោតាបត្តិផលសមាបត្តិ ឈ្មោះថាសង្ខារុបេក្ខាញាណ ១ ដើម្បីប្រយោជន៍ដល់ការបាននូវសកទាគាមិមគ្គ។បេ។ ១
ID: 637361218223896140
ទៅកាន់ទំព័រ៖