ព្រះត្រៃបិដក ភាគ ៦៩

ដើម្បី​ប្រយោជន៍​ដល់​សកទាគាមិផល​សមាបត្តិ។បេ។ ១ ដើម្បី​ប្រយោជន៍​ដល់​ការបាន​អនាគាមិមគ្គ​ ១ ដើម្បី​ប្រយោជន៍​ដល់​អនាគាមិផល​សមាបត្តិ ១ បញ្ញា គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​នូវ​ការ​កើត​ ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ ការ​វិល​មក ឧប​បត្តិ ជាតិ ជរា​ ព្យាធិ មរណៈ សោក ការ​ខ្សឹកខ្សួល ការ​ចង្អៀតចង្អល់​ចិត្ត ដើម្បី​ប្រយោជន៍​ដល់​អរហត្តមគ្គ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ ១ ដើម្បី​ប្រយោជន៍​ដល់​អរហត្តផល​សមាបត្តិ។បេ។ ១ ដើម្បី​ប្រយោជន៍​ដល់​សុញ្ញ​តវិហារ​សមាបត្តិ។បេ។ ១ បញ្ញា​គឺ​ការពិចារណា និង​ការ​ព្រងើយកន្តើយ​នូវ​ការ​កើត​ ការប្រព្រឹត្តិ និមិត្ត ការ​ប្រមូល​មក បដិសន្ធិ គតិ ការ​វិល​មក ឧប​បត្តិ ជាតិ ជរា​ ព្យាធិ មរណៈ សោក ការ​ខ្សឹកខ្សួល ការ​ចង្អៀតចង្អល់​ចិត្ត ដើម្បី​ប្រយោជន៍​ដល់​អនិមិត្ត​វិហារ​សមាបត្តិ​ ឈ្មោះថា​សង្ខារុបេក្ខា​ញាណ ១ នេះ សង្ខារុបេក្ខា ទាំង ១០ កើតឡើង​ដោយអំណាច​វិបស្សនា។
 [១៣៥​] សង្ខារុបេក្ខា ជាកុសល​ប៉ុន្មាន​ ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។ សង្ខារុបេក្ខា​ ជាកុសល ១៥ សង្ខារុបេក្ខា​ជា​អព្យាក្រឹត ៣ សង្ខារុបេក្ខា​ជាអកុសល​មិន​មាន​ទេ។
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637361218580504808
ទៅកាន់ទំព័រ៖