ព្រះត្រៃបិដក ភាគ ៦៩
បញ្ញា គឺការពិចារណា និងការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខា មាន ៨ ជាភូមិរបស់ចិត្ត គឺសង្ខារុបេក្ខា ២ ជាភូមិរបស់បុថុជ្ជន សង្ខារុបេក្ខា ៣ ជាភូមិរបស់សេក្ខបុគ្គល សង្ខារុបេក្ខា ៣ ជាភូមិរបស់អសេក្ខបុគ្គល ជាសង្ខារុបេក្ខាដែលចិត្តប្រាសចេញ សង្ខារុបេក្ខា ៨ ជាបច្ច័យនៃអប្បនាសមាធិ សង្ខារុបេក្ខា ១០ ជាភូមិរបស់ញាណ សង្ខារុបេក្ខា ១៨ ជាបច្ច័យរបស់វិមោក្ខ ៣ អាការទាំង ១៨ នេះ បុគ្គលនោះបានសន្សំហើយដោយបញ្ញា បុគ្គលអ្នកឈ្លាសវៃ ក្នុងសង្ខារុបេក្ខាទាំងឡាយ រមែងមិនញាប់ញ័រក្នុងទិដ្ឋិផ្សេងៗ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញាដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះលោកពោលថា បញ្ញាគឺសេចក្តីប្រាថ្នាដើម្បីរួច ឬការពិចារណារកឧបាយ ឬក៏ការព្រងើយកន្តើយ ឈ្មោះថាសង្ខារុបេក្ខាញាណ។
[១៣៦] បញ្ញាក្នុងការចេញ និងការវិលត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថាគោត្រភូញាណ តើដូចម្តេច។ ញាណគ្របសង្កត់នូវការកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវនិមិត្ត
ID: 637361219046658549
ទៅកាន់ទំព័រ៖