ព្រះត្រៃបិដក ភាគ ៦៩
ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រមូលមក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវបដិសន្ធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវគតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការវិលកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិនៃវិបាក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវជាតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវជរា ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវព្យាធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវមរណៈ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវសោក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការខ្សឹកខ្សួល ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការចង្អៀតចង្អល់ចិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវសង្ខារនិមិត្តខាងក្រៅ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណស្ទុះទៅកាន់ការមិនផ្តើមកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការកើតឡើង ហើយស្ទុះទៅកាន់ការមិនកើតឡើង ហេតុនោះ ឈ្មោះថាគោត្រភូ ញាណគ្របសង្កត់នូវការប្រព្រឹត្តិ ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណ
ID: 637361219374669800
ទៅកាន់ទំព័រ៖