ព្រះត្រៃបិដក ភាគ ៦៩
គ្របសង្កត់នូវនិមិត្ត ហើយស្ទុះទៅកាន់អនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណគ្របសង្កត់នូវសង្ខារនិមិត្តខាងក្រៅ ហើយស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ។
[១៣៧] ញាណ ចេញចាកការកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកនិមិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រមូលមក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកបដិសន្ធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកគតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការវិលកើត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការប្រព្រឹត្តិនៃវិបាក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជាតិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកជរា ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកព្យាធិ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកមរណៈ ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសោក ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការខ្សឹកខ្សួល ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកការចង្អៀតចង្អល់ចិត្ត ហេតុនោះ ឈ្មោះថាគោត្រភូ ញាណចេញចាកសង្ខារនិមិត្តខាងក្រៅ ហេតុនោះ ឈ្មោះថាគោត្រភូ
ID: 637361219745030235
ទៅកាន់ទំព័រ៖