ព្រះត្រៃបិដក ភាគ ៦៩
នេវសញ្ញានាសញ្ញាភព ត្រូវដឹងច្បាស់ ឯកវោការភព
(១) ត្រូវដឹងច្បាស់ ចតុវោការភព
(២) ត្រូវដឹងច្បាស់ បញ្ចវោការភព
(៣) ត្រូវដឹងច្បាស់។ បឋមជ្ឈាន ត្រូវដឹងច្បាស់ ទុតិយជ្ឈាន ត្រូវដឹងច្បាស់ តតិយជ្ឈាន ត្រូវដឹងច្បាស់ ចតុត្ថជ្ឈាន ត្រូវដឹងច្បាស់។
[៩] មេត្តាចេតោវិមុត្តិ ត្រូវដឹងច្បាស់ ករុណាចេតោវិមត្តិ ត្រូវដឹងច្បាស់ មុទិតាចេតោវិមុត្តិ ត្រូវដឹងច្បាស់ ឧបេក្ខាចេតោវិមុត្តិ ត្រូវដឹងច្បាស់ អាកាសានញ្ចាយតនៈសមាបត្តិ ត្រូវដឹងច្បាស់ វិញ្ញាណញ្ចាយតនសមាបត្តិ ត្រូវដឹងច្បាស់ អាកិញ្ចញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់ នេវសញ្ញានាសញ្ញាយតនសមាបត្តិ ត្រូវដឹងច្បាស់។ អវិជ្ជា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ នាមរូប ត្រូវដឹងច្បាស់ សឡាយតនៈ ត្រូវដឹងច្បាស់ ផស្សៈ ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់ តណ្ហា ត្រូវដឹងច្បាស់ ឧបាទាន ត្រូវដឹងច្បាស់ ភព ត្រូវដឹងច្បាស់ ជាតិ ត្រូវដឹងច្បាស់ ជរា មរណៈ ត្រូវដឹងច្បាស់។
(១) ភពមានខន្ធមួយ គឺ រូបខន្ធ បានដល់អសញ្ញាភព។ (២) ភពមានខន្ធបួន គឺវេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ វិញ្ញាណក្ខន្ធ បានដល់អរូបភព។ (៣) ភពមានខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បានដល់កាមភព និងរូបភព។ អដ្ឋកថា។
ID: 637358690187686313
ទៅកាន់ទំព័រ៖