ព្រះត្រៃបិដក ភាគ ៦៩

ញាណ​ស្ទុះ​ទៅកាន់​ការ​មិនកើត ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ស្ទុះ​ទៅកាន់​ការ​មិន​ប្រព្រឹត្តិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ។បេ។ ញាណ​ស្ទុះ​ទៅកាន់​និព្វាន​ជា​គ្រឿងរ​លត់​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​ការ​កើត ហើយ​ស្ទុះ​ទៅកាន់​ការ​មិនកើត ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​ការប្រព្រឹត្តិ ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​ប្រព្រឹត្តិ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​និមិត្ត ហើយ​ស្ទុះ​ទៅកាន់​អនិមិត្ត ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​ការ​ប្រមូល​មក ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​ប្រមូល​មក ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​បដិសន្ធិ ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​បដិសន្ធិ ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​គតិ ហើយ​ស្ទុះ​ទៅកាន់​អគតិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ចេញ​ចាក​ការ​វិល​កើត ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​វិល​កើត ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ចេញ​ចាក​ការប្រព្រឹត្តិ​នៃ​វិបាក ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​ប្រព្រឹត្តិ​នៃ​វិបាក​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​ជាតិ ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​ជាតិ ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​ជរា ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​ជរា ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637361220031629866
ទៅកាន់ទំព័រ៖