ព្រះត្រៃបិដក ភាគ ៦៩

ចេញ​ចាក​ព្យាធិ ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​ព្យាធិ ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​មរណៈ ហើយ​ស្ទុះ​ទៅកាន់​អមតៈ ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ចេញ​ចាក​សោក ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​សោក ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​សេចក្តី​ខ្សឹកខ្សួល​ ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​សេចក្តី​ខ្សឹកខ្សួល ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ចេញ​ចាក​សេចក្តី​ចង្អៀតចង្អល់​ចិត្ត ហើយ​ស្ទុះ​ទៅកាន់​ការ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ចេញ​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ ហើយ​ស្ទុះ​ទៅកាន់​និព្វាន​ជា​គ្រឿងរ​លត់​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ត្រឡប់​ចាក​ការ​កើត ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ត្រឡប់​ចាក​ការប្រព្រឹត្តិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ។បេ។ ញាណ​ត្រឡប់​ចាក​សង្ខារ​និមិត្ត​ខាងក្រៅ​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ស្ទុះ​ទៅកាន់​ការ​មិនកើត ហេតុ​នោះ ឈ្មោះថា​គោត្រភូ​ ញាណ​ស្ទុះ​ទៅកាន់​ការ​មិន​ប្រព្រឹត្តិ ហេតុ​នោះ ឈ្មោះថា​គោត្រភូ។បេ។ ញាណ​ស្ទុះ​ទៅកាន់​និព្វាន​ជា​គ្រឿងរ​លត់​ ហេតុ​នោះ ឈ្មោះថា​គោត្រភូ ញាណ​ត្រឡប់​ចាក​ការ​កើត ហើយ​ស្ទុះ​ទៅកាន់​ការ​មិនកើត ហេតុ​នោះ​ ឈ្មោះថា​គោត្រភូ
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637361220314635616
ទៅកាន់ទំព័រ៖