ព្រះត្រៃបិដក ភាគ ៦៩
ញាណត្រឡប់ចាកការប្រព្រឹត្តិ ហើយស្ទុះទៅកាន់ការមិនប្រព្រឹត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ។បេ។ ញាណត្រឡប់ចាកសង្ខារនិមិត្តខាងក្រៅ ហើយស្ទុះទៅកាន់និព្វានជាគ្រឿងរលត់ ហេតុនោះ ឈ្មោះថាគោត្រភូ។
[១៣៨] គោត្រភូធម៌ប៉ុន្មាន កើតឡើងដោយអំណាចសមថៈ គោត្រភូធម៌ប៉ុន្មានកើតឡើងដោយអំណាចវិបស្សនា។ គោត្រភូធម៌ ៨ កើតឡើងដោយអំណាចសមថៈ ; គោត្រភូធម៌ ១០ កើតឡើងដោយអំណាចវិបស្សនា។
[១៣៩] គោត្រភូធម៌ ៨ ដូចម្តេចខ្លះ កើតឡើងដោយអំណាចសមថៈ។ ធម៌គ្របសង្កត់នូវនីវរណៈ ដើម្បីប្រយោជន៍ដល់ការបាននូវបឋមជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវវិតក្កៈ និងវិចារៈ ដើម្បីប្រយោជន៍ដល់ការបាននូវទុតិយជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវបីតិ ដើម្បីប្រយោជន៍ដល់ការបាននូវតតិយជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវសុខ និងទុក្ខ ដើម្បីប្រយោជន៍ដល់ការបាននូវចតុត្ថជ្ឈាន ហេតុនោះ ឈ្មោះថាគោត្រភូ ១ ធម៌គ្របសង្កត់នូវរូបសញ្ញា បដិឃសញ្ញា នានត្តសញ្ញា ដើម្បីប្រយោជន៍ដល់ការបាននូវអាកាសានញ្ចាយតនសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១
ID: 637361220698434964
ទៅកាន់ទំព័រ៖