ព្រះត្រៃបិដក ភាគ ៦៩
ដើម្បីប្រយោជន៍ដល់សកទាគាមិផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់ការបាននូវអនាគាមិមគ្គ ១ ដើម្បីប្រយោជន៍ដល់អនាគាមិផលសមាបត្តិ ១ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ គតិ កាលវិលកើត ការប្រព្រឹត្តិនៃវិបាក ជាតិ ជរា ព្យាធិ មរណៈ សោកៈ បរិទេវៈ ឧបាយាសៈ និងសង្ខារនិមិត្តខាងក្រៅ ដើម្បីប្រយោជន៍ដល់ការបាននូវអរហត្តមគ្គ ហេតុនោះ ឈ្មោះថាគោត្រភូ ១ ដើម្បីប្រយោជន៍ដល់អរហត្តផលសមាបត្តិ។បេ។ ១ ដើម្បីប្រយោជន៍ដល់សុញ្ញតវិហារសមាបត្តិ។បេ។ ១ ធម៌គ្របសង្កត់នូវការកើត ការប្រព្រឹត្តិ និមិត្ត ការប្រមូលមក បដិសន្ធិ ដើម្បីប្រយោជន៍ដល់អនិមិត្តវិហារសមាបត្តិ ហេតុនោះ ឈ្មោះថាគោត្រភូ ១ នេះ គោត្រភូធម៌ ១០ កើតឡើងដោយអំណាចវិបស្សនា។
[១៤១] គោត្រភូធម៌ ជាកុសលប៉ុន្មាន ជាអកុសលប៉ុន្មាន ជាអព្យាក្រឹតប៉ុន្មាន។ គោត្រភូធម៌ ជាកុសល ១៥ គោត្រភូធម៌ជាអព្យាក្រឹត ៣ ឯគោត្រភូធម៌ជាអកុសល មិនមានទេ។
[១៤២] គោត្រភូញាណ ៨ គឺគោត្រភូញាណប្រកបដោយអាមិសៈ ១ មិនមានអាមិសៈ ១ មានទីតាំង (នៃសេចក្តីត្រេកអរ) ១ មិនមានទីតាំង ១ ប្រកប (ដោយសេចក្តីត្រេកអរ) ១ មិនប្រកប ១ ចេញហើយ (ចាកសេចក្តីត្រេកអរ) ១ មិនទាន់ចេញហើយ ១
ID: 637361221559171913
ទៅកាន់ទំព័រ៖