ព្រះត្រៃបិដក ភាគ ៦៩
គោត្រភូធម៌ ៨ ជាបច្ច័យនៃសមាធិ គោត្រភូធម៌ ១០ ជាគោចរនៃញាណ គោត្រភូធម៌ ១៨ ជាបច្ច័យនៃវិមោក្ខ ៣ អាការៈទាំង ១៨ នេះ ព្រះយោគីនោះសន្សំហើយដោយប្រាជ្ញា ព្រះយោគីអ្នកឈ្លាសវៃ រមែងមិនញាប់ញ័រក្នុងការប្រាសចាកវដ្តៈ ក្នុងការចេញ (ចាកអកុសល) និងក្នុងទិដ្ឋិផ្សេងៗឡើយ។
ដែលឈ្មោះថាញាណ ដោយអត្ថថាដឹងនូវធម៌នោះ ឈ្មោះថាបញ្ញាដោយអត្ថថាដឹងច្បាស់នូវធម៌នោះ ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសង្ខារនិមិត្តខាងក្រៅ ឈ្មោះថា គោត្រភូញាណ។
[១៤៣] បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថាមគ្គញាណ តើដូចម្តេច។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ រមែងចេញចាកមិច្ឆាទិដ្ឋិ រមែងចេញចាកកិលេសដែលប្រព្រឹត្តិតាមនូវមិច្ឆាទិដ្ឋិនោះផង ចាកខន្ធទាំងឡាយផង រមែងចេញចាកនិមិត្តទាំងពួងខាងក្រៅផង ហេតុនោះ លោកពោលថា បញ្ញាក្នុងការចេញ និងការវិលត្រឡប់ ចាកសភាវៈទាំង ២ ឈ្មោះថា មគ្គញាណ សម្មាសង្កប្បៈ ដោយអត្ថថាលើកចិត្តឡើង (កាន់អារម្មណ៍) រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញ
ID: 637361222022043869
ទៅកាន់ទំព័រ៖