ព្រះត្រៃបិដក ភាគ ៦៩

ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសង្កប្បៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា មគ្គ​ញាណ សម្មាវាចា ដោយ​អត្ថ​ថា​រក្សាទុក​ រមែង​ចេញ​ចាក​មិច្ឆាវាចា ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាវាចា​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​តាំង​ឡើង​ រមែង​ចេញ​ចាក​មិច្ឆា​កម្មន្តៈ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆា​កម្មន្តៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង​ រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ​ សម្មាអាជីវៈ ដោយ​អត្ថ​ថា​ផូរផង់ រមែង​ចេញ​ចាក​មិច្ឆាអាជីវៈ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាអាជីវៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ​ សម្មា​វាយាមៈ ដោយ​អត្ថ​ថា​ផ្គង​ឡើង រមែង​ចេញ​ចាក​មិច្ឆា​វាយាមៈ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆា​វាយាមៈ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637361222369901438
ទៅកាន់ទំព័រ៖