ព្រះត្រៃបិដក ភាគ ៦៩

រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ​ សម្មាសតិ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន រមែង​ចេញ​ចាក​មិច្ឆាសតិ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសតិ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ​ រមែង​ចេញ​ចាក​មិច្ឆាសមាធិ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​នូវ​មិច្ឆាសមាធិ​នោះ​ផង​ ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ​ និង​ការ​វិលត្រឡប់​ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គញ្ញាណ។
 [១៤៤​] ក្នុង​ខណៈ​នៃ​សកទាគាមិមគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ។បេ។ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ចេញ​ចាក​កាមរាគ​សញ្ញោជនៈ​ និង​បដិឃ​សញ្ញោជនៈ​ដ៏​គ្រោតគ្រាត ចាក​កាមរាគានុស័យ និង​បដិ​ឃានុ​ស័យ​ដ៏​គ្រោតគ្រាត​ ចេញ​ចាក​កិលេស​ដែល​ប្រព្រឹត្តិ​តាម​សញ្ញោជនៈ និង​អនុស័យ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង​ ចេញ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ចេញ និង​ការ​វិលត្រឡប់​ ចាក​សភាវៈ​ទាំង ២ ឈ្មោះថា​មគ្គ​ញាណ។
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637361222725260438
ទៅកាន់ទំព័រ៖