ព្រះត្រៃបិដក ភាគ ៦៩
[១០] ទុក្ខ បុគ្គលត្រូវដឹងច្បាស់ ទុក្ខសមុទ័យ ត្រូវដឹងច្បាស់ ទុក្ខនិរោធ ត្រូវដឹងច្បាស់ ទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ រូប ត្រូវដឹងច្បាស់ រូបសមុទ័យ ត្រូវដឹងច្បាស់ រូបនិរោធ ត្រូវដឹងច្បាស់ រូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ វេទនា ត្រូវដឹងច្បាស់។បេ។ សញ្ញា ត្រូវដឹងច្បាស់ សង្ខារទាំងឡាយ ត្រូវដឹងច្បាស់ វិញ្ញាណ ត្រូវដឹងច្បាស់ ចក្ខុ ត្រូវដឹងច្បាស់។បេ។ ជរា មរណៈ ត្រូវដឹងច្បាស់ ជរាមរណសមុទ័យ ត្រូវដឹងច្បាស់ ជរាមរណនិរោធ ត្រូវដឹងច្បាស់ ជរាមរណនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។
[១១] អត្ថនៃការកំណត់ដឹងនូវទុក្ខ បុគ្គលត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវទុក្ខសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវទុក្ខនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។ អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវទុក្ខនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់។ អត្ថនៃការកំណត់ដឹងនូវរូប ត្រូវដឹងច្បាស់ អត្ថនៃការលះបង់នូវរូបសមុទ័យ ត្រូវដឹងច្បាស់ អត្ថនៃការធ្វើឲ្យជាក់ច្បាស់នូវរូបនិរោធ ត្រូវដឹងច្បាស់ អត្ថនៃការចំរើននូវរូបនិរោធគាមិនីបដិបទា ត្រូវដឹងច្បាស់ ;នូវវេទនា។បេ។ នូវសញ្ញា សង្ខារ វិញ្ញាណ
ID: 637358690546952482
ទៅកាន់ទំព័រ៖