ព្រះត្រៃបិដក ភាគ ៦៩
រមែងចេញចាកមិច្ឆាសង្កប្បៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាសង្កប្បៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសង្កប្បៈ រមែងកើតឡើង ព្រោះការរម្ងាប់ព្យាយាម ក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាវាចា ដោយអត្ថថារក្សាទុក រមែងចេញចាកមិច្ឆាវាចា ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាវាចានោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាវាចា រមែងកើតឡើងព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាកម្មន្តៈ ដោយអត្ថថាតាំងឡើង រមែងចេញចាកមិច្ឆាកម្មន្តៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាកម្មន្តៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាកម្មន្តៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាម ក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាអាជីវៈ ដោយអត្ថថាផូរផង់ រមែងចេញចាកមិច្ឆាអាជីវៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាអាជីវៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាអាជីវៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាវាយាមៈ ដោយអត្ថថា ផ្គងឡើង រមែងចេញចាកមិច្ឆាវាយាមៈ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាវាយាមៈនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង
ID: 637361224068715661
ទៅកាន់ទំព័រ៖