ព្រះត្រៃបិដក ភាគ ៦៩
សម្មាវាយាមៈ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាសតិ ដោយអត្ថថាប្រុងប្រយ័ត្ន រមែងចេញចាកមិច្ឆាសតិ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមមិច្ឆាសតិនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសតិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកមិច្ឆាសមាធិ ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមនូវមិច្ឆាសមាធិនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។
[១៤៩] ក្នុងខណៈនៃសកទាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាកកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈដ៏គ្រោតគ្រាត ចាកកាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត ចេញចាកកិលេសដែលប្រព្រឹត្តិទៅតាមសញ្ញោជនៈ និងអនុស័យនោះផង ចាកខន្ធទាំងឡាយផង ចេញចាកនិមិត្តទាំងពួងខាងក្រៅផង សម្មាសមាធិ រមែងកើតឡើង ព្រោះការរម្ងាប់នូវព្យាយាមក្នុងការចេញនោះ នុ៎ះជាផលរបស់មគ្គ។
[១៥០] ក្នុងខណៈនៃអនាគាមិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថាឃើញ។បេ។ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ រមែងចេញចាក
ID: 637361224668324542
ទៅកាន់ទំព័រ៖