ព្រះត្រៃបិដក ភាគ ៦៩
ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៥ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស (កិលេសជាគ្រឿងរួបរឹតចិត្ត) ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។
[១៥៣] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺកាមរាគសញ្ញោជនៈ និងបដិឃសញ្ញោជនៈ ដ៏គ្រោតគ្រាត កាមរាគានុស័យ និងបដិឃានុស័យដ៏គ្រោតគ្រាត លោកបានផ្តាច់បង់ប្រពៃហើយ ដោយសកទាគាមិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៤ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះ ចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញ្ញាណ។
[១៥៤] ពួកឧបក្កិលេសនៃចិត្តរបស់ខ្លួន គឺកាមរាគសញ្ញោជនៈ បដិឃសញ្ញោជនៈ ដ៏ល្អិត កាមរាគានុស័យ និងបដិឃានុស័យដ៏ល្អិត លោកបានផ្តាច់បង់ប្រពៃហើយដោយ អនាគាមិមគ្គ ចិត្តរួចស្រឡះ ផុតស្រឡះដោយប្រពៃ ចាកឧបក្កិលេស ៤ នេះឯង ព្រមទាំងបរិយុដ្ឋានក្កិលេស ឈ្មោះថាញាណ ដោយអត្ថថាដឹងនូវការរួចស្រឡះចាកឧបក្កិលេសនោះ ឈ្មោះថាបញ្ញា ដោយអត្ថថាដឹងច្បាស់ ហេតុនោះ លោកពោលថា បញ្ញាក្នុងការឃើញនូវកិលេសដែលដាច់ ឈ្មោះថាវិមុត្តិញាណ។
ID: 637361225661108980
ទៅកាន់ទំព័រ៖