ព្រះត្រៃបិដក ភាគ ៦៩

 [១៥៥​] ​ពួក​ឧបក្កិលេស​នៃ​ចិត្ត​របស់​ខ្លួន គឺ​រូប​រាគៈ អរូប​រាគៈ មានះ​ ឧទ្ធច្ចៈ អវិជ្ជា មា​នា​នុ​ស័យ ភវ​រាគានុស័យ​ អវិ​ជ្ជានុ​ស័យ​ លោក​បាន​ផ្ដាច់បង់​ប្រពៃ​ហើយ ដោយ​អរហត្តមគ្គ ចិត្ត​រួច​ស្រឡះ ផុត​ស្រឡះ​ដោយ​ប្រពៃ​ ចាក​ឧបក្កិលេស​ ​; ៨ នេះឯង ព្រម​ទាំង​បរិយុ​ដ្ឋាន​ក្កិ​លេស ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ការ​រួចចាក​ឧបក្កិលេស​នោះ​ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់ ហេតុ​នោះ លោក​ពោល​ថា​ បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់​ ឈ្មោះថា​វិមុត្តិ​ញ្ញាណ ដែល​ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ​ ឈ្មោះថា​បញ្ញា​ ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ ហេតុ​នោះ​ លោក​ពោល​ថា បញ្ញា​ក្នុង​ការ​ឃើញ​នូវ​កិលេស​ដែល​ដាច់ ឈ្មោះថា​វិមុត្តិ​ញ្ញាណ។
 [១៥៦​] បញ្ញា​ក្នុង​ការ​ឃើញ​នូវ​ធម៌​ដែល​តាំង​ឡើង​ក្នុង​កាលនោះ ឈ្មោះថា​ បច្ចវេក្ខណញ្ញាណ តើ​ដូចម្ដេច។ ក្នុង​ខណៈ​នៃ​សោតាបត្តិ​មគ្គ​ សម្មាទិដ្ឋិ ដោយ​អត្ថ​ថា​ឃើញ តាំង​ឡើង ក្នុង​កាលណោះ សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត​ តាំង​ឡើង​ក្នុង​កាល​ណោះ សម្មាវាចា ដោយ​អត្ថ​ថា​រក្សាទុក តាំង​ឡើង ក្នុង​កាលណោះ​ សម្មាកម្មន្ដៈ ដោយ​អត្ថ​ថា​ផ្ដួចផ្ដើម តាំង​ឡើង​ក្នុង​កាលណោះ​ សម្មាអាជីវៈ ដោយ​អត្ថ​ថា​ផូរផង់ តាំង​ឡើង​ក្នុង​កាលណោះ​ សម្មា​វាយាមៈ ដោយ​អត្ថ​ថា​ផ្គង​ទុក តាំង​ឡើង​ក្នុង​កាលណោះ សម្មាសតិ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន​ តាំង​ឡើង​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637361226062879720
ទៅកាន់ទំព័រ៖