ព្រះត្រៃបិដក ភាគ ៦៩
ក្នុងកាលណោះ សម្មាសមាធិ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ សតិសម្ពោជ្ឈង្គ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ ធម្មវិចយសម្ពោជ្ឈង្គ ដោយអត្ថថាឈ្លេចឈ្លី តាំងឡើងក្នុងកាលណោះ វីរិយសម្ពោជ្ឈង្គ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ បីតិសម្ពោជ្ឈង្គ ដោយអត្ថថាផ្សាយទៅ តាំងឡើងក្នុងកាលណោះ បស្សទ្ធិសម្ពោជ្ឈង្គ ដោយអត្ថថាស្ងប់រម្ងាប់ តាំងឡើងក្នុងកាលណោះ សមាធិសម្ពោជ្ឈង្គ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ ឧបេក្ខាសម្ពោជ្ឈង្គ ដោយអត្ថថាពិចារណា តាំងឡើងក្នុងកាលណោះ សទ្ធាពលៈ ដោយអត្ថថាមិនកម្រើកដោយអស្សទ្ធិយៈ (ការមិនជឿ) តាំងឡើងក្នុងកាលណោះ វីរិយពលៈ ដោយអត្ថថាមិនកម្រើកដោយកោសជ្ជៈ (សេចក្ដីខ្ជិលច្រអូស) តាំងឡើងក្នុងកាលណោះ សតិពលៈ ដោយអត្ថថាមិនកម្រើកដោយបមាទៈ តាំងឡើងក្នុងកាលណោះ សមាធិពលៈ ដោយអត្ថថាមិនកម្រើកដោយឧទ្ធច្ចៈ តាំងឡើងក្នុងកាលណោះ បញ្ញាពលៈ ដោយអត្ថថា មិនកម្រើកដោយអវិជ្ជា តាំងឡើងក្នុងកាលណោះ សទ្ធិន្រ្ទិយ ដោយអត្ថថាជឿ តាំងឡើងក្នុងកាលណោះ វីរិយិន្រ្ទិយ ដោយអត្ថថាផ្គងទុក តាំងឡើងក្នុងកាលណោះ សតិន្រ្ទិយ ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ សមាធិន្រ្ទិយ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ
ID: 637361226357136546
ទៅកាន់ទំព័រ៖