ព្រះត្រៃបិដក ភាគ ៦៩
បញ្ញិន្រ្ទិយ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ ឥន្រ្ទិយ ដោយអត្ថថាជាធំ តាំងឡើងក្នុងកាលណោះ ពលៈ ដោយអត្ថថាមិនកម្រើក តាំងឡើងក្នុងកាលណោះ សម្ពោជ្ឈង្គ ដោយអត្ថថាស្រោចស្រង់ តាំងឡើងក្នុងកាលណោះ មគ្គ ដោយអត្ថថាជាហេតុ តាំងឡើងក្នុងកាលណោះ សតិប្បដ្ឋាន ដោយអត្ថថាប្រុងប្រយ័ត្ន តាំងឡើងក្នុងកាលណោះ សម្មប្បធាន ដោយអត្ថថាតម្កល់ទុក តាំងឡើងក្នុងកាលណោះ ឥទ្ធិបាទ ដោយអត្ថថាសម្រេច តាំងឡើងក្នុងកាលណោះ សច្ចៈ ដោយអត្ថថាពិត តាំងឡើងក្នុងកាលណោះ សមថៈ ដោយអត្ថថាមិនរាយមាយ តាំងឡើងក្នុងកាលណោះ វិបស្សនា ដោយអត្ថថាពិចារណារឿយៗ តាំងឡើងក្នុងកាលណោះ សមថៈ និងវិបស្សនា ដោយអត្ថថាមានរសតែមួយ តាំងឡើងក្នុងកាលណោះ ការជាប់គ្នាជាគូ ដោយអត្ថថាមិនប្រព្រឹត្តកន្លង (នូវគ្នានិងគ្នា) តាំងឡើងក្នុងកាលណោះ សីលវិសុទ្ធិ ដោយអត្ថថាសង្រួម តាំងឡើងក្នុងកាលណោះ ចិត្តវិសុទ្ធិ ដោយអត្ថថាមិនរវើរវាយ តាំងឡើងក្នុងកាលណោះ ទិដ្ឋិវិសុទ្ធិ ដោយអត្ថថាឃើញ តាំងឡើងក្នុងកាលណោះ វិមោក្ខ ដោយអត្ថថារួចស្រឡះ តាំងឡើងក្នុងកាលណោះ វិជ្ជា ដោយអត្ថថាត្រាស់ដឹង តាំងឡើងក្នុងកាលណោះ វិមុត្តិ ដោយអត្ថថាលះបង់ស្រឡះ តាំងឡើងក្នុងកាលណោះ ខយញ្ញាណ (ញាណក្នុងការអស់កិលេស) ដោយអត្ថថាផ្ដាច់ផ្ដិល តាំងឡើងក្នុងកាលណោះ
ID: 637361226644048732
ទៅកាន់ទំព័រ៖